លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានគ្រប់គ្រងគម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជួបនីយកម្មកសិកម្ម (SAAMBAT) បានដឹកនាំ​ ចុះពិនិត្យវឌ្ឍនភាពផ្លូវ និងជួបសំណេះសំណាលជាមួយ អាជ្ញាធរមូលដ្ឋាន មាន រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ភូមិ និងប្រជាពលរដ្ឋ ទទួលផលពីការស្ថាបនាផ្លូវចំនួន ០២ខ្សែ​ ដោយមានការចូលរួម​ពី​ ក្រុមបេសកកម្មនៃមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) និងធនាគារវិនិយោគសហភាពអឺរ៉ុង (EIB) ក្រុមការងារទីប្រឹក្សាគម្រោង (SP1) មន្ត្រីបច្ចេកទេសគម្រោង រួមជាមួយថ្នាក់ដឹកនាំនិងមន្រ្តីបច្ចេកទេសមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង​ផងដែរ។

ចែលរំលែក
photo 2024 03 27 17 07 40

ខេត្តស្វាយរៀង ៖ នៅថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានគ្រប់គ្រងគម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជួបនីយកម្មកសិកម្ម (SAAMBAT) បានដឹកនាំ​ ចុះពិនិត្យវឌ្ឍនភាពផ្លូវ និងជួបសំណេះសំណាលជាមួយ អាជ្ញាធរមូលដ្ឋាន មាន រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ភូមិ និងប្រជាពលរដ្ឋ ទទួលផលពីការស្ថាបនាផ្លូវចំនួន ០២ខ្សែ​ ដោយមានការចូលរួម​ពី​ ក្រុមបេសកកម្មនៃមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) និងធនាគារវិនិយោគសហភាពអឺរ៉ុង (EIB) ក្រុមការងារទីប្រឹក្សាគម្រោង (SP1) មន្ត្រីបច្ចេកទេសគម្រោង រួមជាមួយថ្នាក់ដឹកនាំនិងមន្រ្តីបច្ចេកទេសមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង​ផងដែរ។

 

ក្នុងនោះផងដែរ​ ខ្សែផ្លូវទាំងពីរ មានវឌ្ឍនភាពដូចខាងក្រោម៖

 

១. ខ្សែទី១៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៣០៨០ម៉ែត្រ និងចាក់បេតុងអាម៉េរ៍ ប្រវែង ១២០ម៉ែត្រ ចាប់ពីភូមិថ្មីដល់ភូមិតានូ ស្ថិតនៅភូមិថ្មី ភូមិតានូ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង អនុវត្តសម្រេចបាន ៩៦%។

 

២. ខ្សែទី២៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១២ ៤២៩ ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ១ ផ្សារជីភូ ដល់កែងវត្តព្រៃម្នាស់ ស្ថិតនៅសង្កាត់ព្រៃអង្គុញ ក្រុងបាវិត និងឃុំស្វាយតាយាន ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង អនុវត្តសម្រេចបាន ៤%។

photo 2024 03 27 17 07 39 2photo 2024 03 27 17 07 39photo 2024 03 27 17 07 40 2photo 2024 03 27 17 07 40photo 2024 03 27 17 07 41 2photo 2024 03 27 17 07 41photo 2024 03 27 17 07 45photo 2024 03 27 18 39 17

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ