លោកជំទាវ ម៉ាត់ ម៉ារ៉ា បានដឹកនាំក្រុមការងារទៅអញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយរបាយការណ៏ជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ចែលរំលែក

រាជធានីភ្នំពេញ៖  នាព្រឹកថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងទី២៧ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារទៅអញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយរបាយការណ៏ជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត  ស សុខា ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងមហាផ្ទៃ។

 

ក្នុងកិច្ចប្រជុំនោះផងដែរ លោកជំទាវ ជូ ប៊ុនអេង  បានបញ្ជាក់ថា កម្មវិធីការងាររបស់ក្រសួងអភិវឌ្ឍន៏ជនបទ ដូចជាកម្មវិធីឥណទានជនបទ បានរួមចំណែកបង្កើតការងារនិងបង្កើនប្រាក់ចំណូលដល់គ្រួសារបងប្អូនជាច្រើន នៅជនបទ ដែលរួមចំណែកកាត់បន្ថយចំណាកស្រុក ក៏ដូចជាការទប់ស្កាត់ បង្ការ អំពើជួញដូរមនុស្សផងដែរ។

 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានគូសបញ្ជាក់ថា កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី  ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឆន្ទៈខ្ពស់ក្នុងការប្រយុទ្ធប្រឆាំង បង្រ្កាប អំពើជួញដូរមនុស្ស ដោយមានការចូលរួមពីគ្រប់ក្រសួង ស្ថាបន័ និងដៃគូអភិវឌ្ឍន៏។

 

កិច្ចប្រជុំបានបញ្ចប់ប្រកបដោយភាពជោជ័យ និងបរិយាកាសស្និទ្ធស្នាលបំផុត។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ