ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម ជា ស៊្រុន អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះ និងផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់ភូមិបាលថ្មី

ចែលរំលែក

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម ជា ស៊្រុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះ និងផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់ភូមិបាលថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ។

 

នៅក្នុងអង្គសិក្ខាសាលា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានផ្តល់នូវចក្ខុវិស័យចំនួន១០ ចំណុច ដើម្បីអោយអង្គសិក្ខាសាលាពិនិត្យពិចារណា និងផ្តល់នូវដំណោះស្រាយ ដើម្បីធ្វើយ៉ាងណាអោយសេចក្តីព្រាងច្បាប់ភូមិបាលថ្មីនេះឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃសង្គម សេដ្ឋកិច្ច កម្ពុជាបច្ចុប្បន្ន៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ