ឯកឧត្តម ហុង ឡុង អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំរៀបចំផ្សព្វផ្សាយលទ្ឋផលសន្និបាតបូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក

ខេត្តរតនគិរី ៖ នាព្រឹកថ្ងៃអង្គារ ២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំធំរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តរតនគិរី បានរៀបចំពិធីផ្សព្វផ្សាយលទ្ឋផលសន្និបាតបូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោម​អធិបតីភាព​ ឯកឧត្តម ហុង ឡុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមសុត សឿង អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ងិន ណែ​លអភិបាលរង នៃ​គណអភិបាលខេត្តតំណាង​ឯកឧត្ដម ញ៉ែម សំអឿន អភិបាលនៃគណអភិបាលខេត្ត លោក សំ រដ្ឋា អគ្គនាយករង នៃអគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពី អភិបាល ស្រុក ក្រុង ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ចៅសង្កាត់ទាំង៤ ថ្នាក់ដឹកនាំ មន្រ្តីមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សរុបចំនួន ៥៥នាក់ ស្រ្តី៨នាក់ ។

 

ដោយកិច្ចប្រជុំរួមមាន៖

១-មតិស្វាគមន៍និងវឌ្ឍនភាពរបាយការណ៍

ត្រីមាសទី១ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត(លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេតរតនគិរី។

 

២-មតិស្វាគមន៍និងសំណេះសំណាល ដោយឯកឧត្តម ងិន ណែល អភិបាលរងខេត្ត

 

៣-អានសេចក្តីប្រកាសព័ត៌មាន១៣ចំណុចអនុសាសាន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយ ឯកឧត្តម សុតសឿង អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ។

 

៤-មតិសំណេះសំណាលផ្តាំផ្ញើ បិទអង្គពិធី ដោយឯកឧត្តម ហុង ឡុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ