ឯកឧត្តម ទ្រី មេង ​ដឹកនាំ​គណៈកម្មការ​អន្តរក្រសួង​ ចុះត្រួតពិនិត្យ​ វាយតម្លៃ​លើ​ការ​ងារ​ស្តារឡេីងវិញផ្លូវក្រាល​ដីល្បាយក្រួសចំនួន​ ០១ខ្សែ​

ចែលរំលែក

ខេត្តសៀមរាប៖ នៅថ្ងៃ​ចន្ទ​ ១រោច​ ខែផល្គុន​ ឆ្នាំ​ថោះ​ បញ្ចស័ក​ ព.ស​២៥៦៧​ ត្រូវ​នឹងថ្ងៃ​ទី២៥​ ខែមីនា​ ឆ្នាំ២០២៤​ ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្យម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បាន​ដឹកនាំ​គណៈកម្មការ​អន្តរក្រសួង​ រួមមាន​តំណាង​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ និង​ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ បានចុះត្រួតពិនិត្យ​ វាយតម្លៃ​លើ​ការ​ងារ​ស្តារឡេីងវិញផ្លូវក្រាល​ដីល្បាយក្រួសចំនួន​ ០១ខ្សែ​ ប្រវែង ​៧​ ០០០ ម៉ែត្រ​ ទទឹង​ ៧ ម៉ែត្រ​ កម្រាស់​ ០,២០ ម៉ែត្រ​ ស្ថាបនាលូមូលមុខពីរចំនួន​ ០១កន្លែង​  លុូមូលមុខមួយចំនួន​ ០៣កន្លែង​ នឹង​ផ្លាកឈ្មោះផ្លូវចំនួន​ ០២កន្លែង​ ស្ថិត​នៅ​ភូមិ​ចំបក់ខ្ពស់​ ទៅ​ភូមិ​រូងថ្មី​ ឃុំ​ល្វែង​ឬស្សី​ ស្រុក​ជីក្រែង​ ខេត្ត​សៀមរាប​ (គម្រោង​លេខ​ DRR-NC-2023-No.081)​  អនុវត្ត​ដោយ​នាយកដ្ឋាន​វិស្វកម្ម​ក្រសួង​ការពារ​ជាតិ​ ប្រេីប្រាស់ថវិកា​ជំពូក​២១​ ។

ជាលទ្ធផល​គណៈកម្មការ​អន្តរក្រសួង​ ឯកភាព​ប្រគល់​ទទួល​បញ្ចប់​  ១០០%​ ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ