ឯកឧត្ដម អុិន ចន្ថា អញ្ជើញចូលរួមពិនិត្យស្ថានភាពជាក់ស្ដែងនៅទីតាំងដីសម្បទានសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារកងទ័ពនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប

ចែលរំលែក
photo 2024 03 21 19 05 44

ខេត្តសៀមរាប: ថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម អុិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន  រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមពិនិត្យស្ថានភាពជាក់ស្ដែងនៅទីតាំងដីសម្បទានសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារកងទ័ព ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្ដម លាង មុនីរិទ្ធ រដ្ឋលេខាធិការ ដោយមានការចូលរួមផ្សេងទៀតរួមមាន៖ លោកជំទាវ ទិត្យ ច័ន្ទតារីន អនុរដ្ឋលេខាធិការ, ក្រុមការងារសមាជិកគណៈកម្មាធិការដីសម្បទានសង្គមកិច្ចថ្នាក់ជាតិរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់, តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន, ក្រុមការងារថ្នាក់ខេត្ត និងភាគីពាក់ព័ន្ធ ។

 

យោងតាមបទបង្ហាញទី១ របស់ ឯកឧត្ដម អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានឱ្យដឹងថា  មានតែតំបន់ទី៣ទេ ដែលបច្ចុប្បន្នដីសម្បទានសង្គមកិច្ច មានដីនឹងផ្ទះជូនប្រជាពលរដ្ឋដែលជាគ្រួសារកងទ័ព និងកងកម្លាំងប្រដាប់អាវុធចំនួន ១៥០គ្រួសារ និងប្រជាពលរដ្ឋមិនទាន់មានដីធ្លីមានចំនួន ១៨គ្រួសារ ។

 

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្តបានសំណូមពរឱ្យគណៈកម្មាធិការដីសម្បទានសង្គមកិច្ចជួយដំណោះស្រាយដើម្បីយកតំបន់ទាំង៣ ត្រឡប់មកវិញអនុវត្តតាមគោលនយោបាយឈ្នះឈ្នះរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី ដើម្បីយកដីមកចែកជូនប្រជាពលរដ្ឋ ដែលមិនទាន់ទទួលបាន ផ្ទះនិងដី។

 

បន្ទាប់មក ឯកឧត្ដមប្រធានអង្គប្រជុំ បានធ្វើការបូកសរុបអំពីលទ្ធផលនៃការធ្វើបទបង្ហាញ ដោយបានសន្យាថា នឹងរៀបចំរបាយការណ៍នៃលទ្ធផលនេះជូន ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ព្រមទាំងបានចុះត្រួតពិនិត្យទីតាំងដីសម្បសង្គមកិច្ចដើម្បីស្វែងយល់អំពីជីវភាពរស់នៅរបស់គ្រួសារកងកម្លាំងប្រដាប់អាវុធផងដែរ ៕

photo 2024 03 21 19 05 08photo 2024 03 21 19 05 15photo 2024 03 21 19 05 22photo 2024 03 21 19 05 26photo 2024 03 21 19 05 33photo 2024 03 21 19 05 44

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ