មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានសហការជាមួយរដ្ឋបាលស្រុកល្វាឯម រៀបចំកម្មវិធីអបអរសាទរ ទិវាទឹកពិភពលោក លើកទី៣១ ក្រោមប្រធានបទ ទឹក ដើម្បីសន្តិភាព

ចែលរំលែក
photo 2024 03 22 13 22 50

ខេត្តកណ្តាល៖នាព្រឹកថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានសហការជាមួយរដ្ឋបាលស្រុកល្វាឯម រៀបចំកម្មវិធីអបអរសាទរ ទិវាទឹកពិភពលោក លើកទី៣១ ក្រោមប្រធានបទ ទឹក ដើម្បីសន្តិភាព ក្រោមអធិបតីភាព ឯកឧត្តម នុត ពុធដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។

 

កម្មវិធីនេះ មានការអញ្ចើញចូលរួមពីសំណាក់ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក សែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុកល្វាឯម លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុក    ល្វាឯម តំណាងអង្គការ WaterAid លោក លោកស្រីអភិបាលរងស្រុកល្វាឯម លោក លោកស្រី តំណាងការិយាល័យអប់រំ យុវជន និងកីឡា ស្រុកល្វាឯម លោក លោកស្រី តំណាងការិយាល័យជំនាញជុំវិញស្រុក លោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក លោកស្រីមេឃុំ លោក លោកស្រីមេភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណ ៤០០នាក់ ប្រព្រឹត្តទៅនៅស្រុកល្វាឯម ខេត្តកណ្ដាល។

 

គោលបំណងនៃទិវាទឹកពិភពលោក លើកទី៣១ មានអត្ថន័យដូចខាងក្រោម៖

១.លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារសំខាន់ នៃទឹក និងជំរុញការប្រើប្រាស់ទឹកដោយសន្សំសំចៃ ការផឹកទឹកសុវត្ថិភាព និងការអនុវត្តអនាម័យល្អ ជាពិសេសនៅសហគមន៍ជនបទ។

២.លើកទឹកចិត្តបុគ្គល គ្រួសារ និងសហគមន៍ ឱ្យចូលរួមការពារ និងកែលម្អប្រភពទឹក គ្រប់គ្រងធនធានទឹក និងអនុវត្តការទុកដាក់ទឹកឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងជំងឺឆ្លងដោយសារទឹកមិនស្អាត។

៣.ស្វែងរកការគាំទ្រពីគ្រប់ស្ថាប័នរដ្ឋាភិបាល ទាំងនៅកម្រិតថ្នាក់ជាតិ និងកម្រិតថ្នាក់ក្រោមជាតិ និងគ្រប់អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាពចំពោះបញ្ហាប្រឈម អំពីការងារផ្គត់ផ្គង់ទឹក និងការប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាព។

៤.ស្វែងរកការគាំទ្រពីគ្រប់ស្ថាប័នរដ្ឋាភិបាល ទាំងនៅកម្រិតថ្នាក់ជាតិ និងកម្រិតថ្នាក់ក្រោមជាតិ និងគ្រប់អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន លើការវិនិយោគវិស័យទឹកស្អាត និងអនាម័យ ដើម្បីឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព គោលដៅទី៦៖ ធានាឱ្យមានការផ្គត់ផ្គង់ទឹកស្អាត សម្រាប់ប្រើប្រាស់ និងទឹកសុវត្ថិភាពសម្រាប់ផឹកដល់ប្រជាពលរដ្ឋគ្រប់រូបនៅឆ្នាំ២០៣០។

 

កម្មវិធីនេះបានបញ្ចប់ដោយបរិយាកាសសប្បាយរីករាយក្រៃលែង និងប្រកបដោយកិច្ចសហប្រតិបត្តិការខ្ពស់។

photo 2024 03 22 13 22 48 2photo 2024 03 22 13 22 48 3photo 2024 03 22 13 22 48photo 2024 03 22 13 22 49photo 2024 03 22 13 22 50 2photo 2024 03 22 13 22 50photo 2024 03 22 13 22 51photo 2024 03 22 13 22 54

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ