ឯកឧត្តម គុយ ឆាយ អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីពិសារអាហារស្រាយបួសខែម៉ារ៉ាឌននៃសាសនាឥស្លាមកម្ពុជាលើកទី៨ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា

ចែលរំលែក
photo 2024 03 21 15 37 50

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីពិសារអាហារស្រាយបួសខែម៉ារ៉ាឌននៃសាសនាឥស្លាមកម្ពុជាលើកទី៨ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្ដរជាតិជ្រោយចង្វារ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អភិបាលរាជធានី-ខេត្ត និងសហគមន៍ខ្មែរឥស្លាម សរុបចំនួន ៦ ០០០នាក់។

 

ក្នុងពិធីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍មួយចំនួនដើម្បីយកចិត្តទុកដាក់ និងជំរុញការអប់រំ បណ្ដុះបណ្ដាលដល់ប្រជាពលរដ្ឋខ្មែរឥស្លាម និងបានផ្ដល់តួនាទីដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមទាំងក្នុងស្ថាប័ន ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដើម្បីបង្កលក្ខណ:ងាយស្រួលដល់សហគមន៍ខ្មែរឥស្លាម៕

photo 2024 03 21 15 37 50photo 2024 03 21 20 22 01photo 2024 03 21 20 22 02photo 2024 03 21 20 22 03

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ