ឯកឧត្តម លី ណារុន បានដឹកនាំប្រជុំ ជាមួយថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំនិង មន្រ្ដីក្នុងអង្គភាពអនុវត្តគម្រោងឥណទាន ខេត្តកំពង់ធំ

ចែលរំលែក

ខេត្តកំពង់ធំ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារឥណទានក្រសួងអភិវឌ្ឍន៍ជនបទដឹកនាំដោយ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលគម្រោងឥណទានក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយក្រុមការងារគម្រោងឥណទានក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រជុំ ជាមួយថ្នាក់ដឹកនាំមន្ទីរ និង មន្រ្ដីក្នុងអង្គភាពអនុវត្តគម្រោងឥណទានខេត្តកំពង់ធំ ក្នុងគោលបំណងដូចខាងក្រោម៖

 

១-ពិនិត្យផ្ទៀងផ្ទាត់ ការអនុវត្តការងាររបស់អង្គភាពអនុវត្តគម្រោងឥណទានក្រសួងអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ

២-ប្រមូលធាតុចូល ដើម្បីរៀបចំកសាងគម្រោងឥណទានក្រសួងអភិវឌ្ឍន៍ជនបទអោយមានភាពរឹងមាំ។

 

បន្ទាប់ពីចប់កិច្ចប្រជុំពិភាក្សា ឯកឧត្តម លី ណារុន បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានខ្ចីប្រាក់ឥណទានចំនួន ០២ក្រុម ស្ថិតនៅភូមិបញ្ញាជី ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។

 

ក្នុងឱកាសនោះ ឯកឧត្តម បានណែនាំអោយសមាជិកឥណទានទាំងអស់ដែលបានខ្ចីប្រាក់ពីគម្រោង ត្រូវយកទៅប្រើប្រាស់ឲ្យចំគោលដៅ ដើម្បីពង្រីកមុខរបរ បង្កើនប្រាក់ចំណូលក្នុងគ្រួសារ ឲ្យមានជីវភាពកាន់តែប្រសើរឡើង។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ