ឯកឧត្តម ផូ ផារិទ្ធ អញ្ជេីញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដេីម្បីផ្តល់ធាតុចូលលេីការរៀបចំអភិវឌ្ឍន៍គម្រោងតំបន់សេដ្ឋកិច្ចបៃតង (Green SEZ)

ចែលរំលែក

រាជធានីភ្នំពេញ​ ៖​ នាថ្ងៃព្រហស្បតិ៍ ៥កេីត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤  នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមអមដំណើរ ដោយលោក ជីន កុសល្យ ប្រធានការិយាល័យតាមដាន និងវាយតម្លៃ នៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានអញ្ជេីញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដេីម្បីផ្តល់ធាតុចូលលេីការរៀបចំអភិវឌ្ឍន៍គម្រោងតំបន់សេដ្ឋកិច្ចបៃតង (Green SEZ) ក្រោមអធិបតីភាព​ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញសរុបចំនួន ៤៤នាក់ ។

 

កិច្ចប្រជុំនេះមានគោលបំណង ដេីម្បីប្រមូលធាតុចូលក្នុងការរៀបចំគម្រោងអភិវឌ្ឍន៍បៃតងពីបណ្តាក្រសួង-ស្ថាប័ន ដែលបានចូលរួមក្នុងកិច្ចប្រជុំខាងលេី ។ គម្រោងតំបន់សេដ្ឋកិច្ចបៃតងជាមណ្ឌលផលិតកម្មដែលមិនប៉ះពាល់បរិស្ថាន និងដែលផ្តោតសំខាន់លេីការចាប់យកនូវកាលានុវត្តភាពថ្មីនៃច្រវ៉ាក់ផ្គត់ផ្គង់បៃតង និងការប្រមូលផ្តុំផលិតកម្មបន្ថែមខ្ពស់តាមវិស័យសក្តានុពល៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ