អង្គភាពសម្របសម្រួលគម្រោងកែលម្អរហេដ្ឋារចនាសម្ព័ន្ធជនបទធន់នឹងការបម្រែបម្រួលអាកាសធាតុ (EDCF) ខេត្តកណ្តាល បានចុះត្រួតពិនិត្យ ការងារស្ថាបនាផ្លូវបេតុងរបស់គម្រោងចំនួន២ខ្សែ ប្រវែងសរុប ១២ ៦០០ ម៉ែត្រ
- ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តកណ្តាល៖ នាព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ខែមីនា ឆ្នាំ២០២៤ អង្គភាពសម្របសម្រួលគម្រោងកែលម្អរហេដ្ឋារចនាសម្ព័ន្ធជនបទធន់នឹងការបម្រែបម្រួលអាកាសធាតុ (EDCF) ខេត្តកណ្តាល និងក្រុមការងារបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តំណាង លោកស្រី ជី ថាវី ប្រធានមន្ទីរ និងជាប្រធានសម្របសម្រួលគម្រោងខេត្ត បានចុះត្រួតពិនិត្យ ការងារស្ថាបនាផ្លូវបេតុងរបស់គម្រោងចំនួន២ខ្សែ ប្រវែងសរុប ១២,៦គីឡូម៉ែត្រ នៅក្នុងទីតាំងភូមិសាស្ត្រដូចខាងក្រោម ៖
-ខ្សែផ្លូវទី១ មានប្រវែងសរុប ៤ ៥០០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាលបេតុង ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែកខេត្តកណ្តាល (លទ្ធផលសម្រេចបាន៦០%)។
-ខ្សែផ្លូវទី២ មានប្រវែងសរុប ៨ ១០០ ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតនៅឃុំព្រែករៃ ឆ្ពោះទៅកាន់ឃុំភូមិធំ ស្រុកល្វាឯម ខេត្តកណ្តាល (លទ្ធផលសម្រេចបាន៦៥%)។
គោលបំណង របស់ក្រុមការងារ គឺដើម្បីត្រួតពិនិត្យសកម្មភាពការងារចាក់បេតុង និងណែនាំអោយក្រុមហ៊ុនពង្រឹងការងារផ្នែកសុវត្ថិភាព និងគុណភាពនៅការដ្ឋានរបស់ខ្លួន។
ក្រោយពីការណែនាំឱ្យក្រុមហ៊ុនពង្រឹងការផ្នែកសុវត្ថិភាព និងគុណភាពរួចមក ខាងភាគីទទួលយល់ព្រមសហការ និងទទួលយកការណែនាំពីក្រុមការងារអោយអនុវត្តតាមប្លង់បច្ចេកទេស ពង្រឹងលើគុណភាពសំណង់ យកចិត្តទុកដាក់ទៅលើផ្នែកសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋពេលធ្វើដំណើរ។
ផែនការបន្ទាប់ ក្រុមការងារបច្ចេកទេសផ្លូវនឹងបន្តចុះពិនិត្យការងារស្ថាបនាផ្លូវរបស់ក្រុមហ៊ុនទទួលការ គ្រប់គម្រោង តាមការណែនាំរបស់ថ្នាក់ដឹកនាំ។