![ឯកឧត្ដម ហួត សារឹម ប្រគេនទៀនវស្សា និងជូនអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅ ស្រុកដំណាក់ចង្អើរ 8 photo 2024 07 26 12 38 10](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-38-10-150x150.jpg)
ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពពាក់កណ្តាលអាណត្តិនៃការអនុវត្តយុទ្ធសាស្រ្តរួមស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អឺរ៉ុបសម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧។
- ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៤ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពក្រសួង
![ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពពាក់កណ្តាលអាណត្តិនៃការអនុវត្តយុទ្ធសាស្រ្តរួមស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អឺរ៉ុបសម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧។ 2 photo 2024 03 13 20 33 52](https://www.mrd.gov.kh/wp-content/uploads/2024/03/photo_2024-03-13_20-33-52-1000x666.jpg)
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពពាក់កណ្តាលអាណត្តិនៃការអនុវត្តយុទ្ធសាស្រ្តរួមស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អឺរ៉ុបសម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧ ក្រោមអធិបតីភាព ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Peteris Ustubs អគ្គនាយកទទួលបន្ទុកភាពជាដៃគូអន្តរជាតិនៃសហភាពអឺរ៉ុប នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
កិច្ចប្រជុំនេះមានគោលបំណង ពិភាក្សាលើ “ការផ្តួចផ្តើមក្រុមអឺរ៉ុប” និងកម្មវិធីអាទិភាពក្នុងក្របខ័ណ្ឌនៃច្រកទ្វារសកលអឺរ៉ុប ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការពីក្រសួង និងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា, ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយតំណាងស្ថានទូតជាប្រធាន និងអនុប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍, និងតំណាងជាន់ខ្ពស់នៃស្ថានទូតប្រទេសជាសមាជិកសហភាពអឺរ៉ុបប្រចាំកម្ពុជា។