ឯកឧត្តម សួន សេរីរដ្ឋា អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្តីពីការពង្រឹងការអនុវត្តសកម្មភាពស្តីពីការអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ ថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បានរៀបចំកិច្ចប្រជុំស្តីពីការពង្រឹងការអនុវត្តសកម្មភាពស្តីពីការអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច ក្រោមអធិបតីភាព ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមានការចូលរួមពី លោកអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោកស្រី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច និងសហការី ព្រមទាំងមានការចូលរួមពី លោកប្រធានមន្ទីរ អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និងតំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ ។

 

ជាកិច្ចចាប់ផ្តើមលោកប្រធានមន្ទីរបានរាយការណ៍ពីស្ថានភាពខេត្ត និងទិន្ន័យជនជាតិដើមភាគតិចនៅក្នុងខេត្តឧត្តរមានជ័យដែលមានចំនួន០៤ភូមិ មានជនជាតិកួយ និងព្នង ចំនួន ១៧៦គ្រួសារ ប្រជាជនសរុបចំនួន ៧៣៣នាក់ ស្ត្រី ៣៧៤នាក់ ។

 

នៅក្នុងឱកាសនោះដែរ ឯកឧត្តម សួន សេរីរដ្ឋា បានផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម ៖

 

–  ត្រូវមានការយកចិត្តទុកដាក់ដល់សហគមន៍ជនជាតិដើមភាគតិចដែលមាន

 

–  ផ្សព្វផ្សាយពីកម្មវិធីទី៣ ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ ដែលមាន០៤នាយកដ្ឋានពាក់ព័ន្ធ ក្នុងនោះមាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិចផងដែរដោយ៖

១. ការកំណត់អត្តសញ្ញាណជនជាតិដើមភាគតិច

២. ការរៀបចំសហគមន៍គំរូរបស់ជនជាតិដើមភាគតិច

៣. មជ្ឍមណ្ឌលវប្បធម៍ជនជាតិដើមភាគតិច ។

 

–  មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ ត្រូវសហការណ៍ជាមួយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំផែនការថវិការសម្រាប់សកម្មភាពនៅលើជនជាតិដើមភាគតិចសម្រាប់ឆ្នាំ២០២៥ ។

 

ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការខិតខំបំពេញការងារស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងផ្សព្វផ្សាយពីកម្មវិធីទាំង០៤របស់ក្រសួងដល់មន្ត្រីរាជការក្នុងអង្គភាពអោយបានយល់ច្បាស់ ។

 

អង្គប្រជុំបានបញ្ចប់ដោយបរិយាកាសភាពរីករាយសិទ្ធស្នាលក្រៃលែង៕

Share your thoughts