ឯកឧត្តម ផូ ផារិទ្ធ ដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លេីការងារស្ថាបនាផ្លូវ និងលូ ចំនួន១គម្រោង ស្នៅរុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ
- ថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៤ ម៉ោង ១:៤៧ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃចន្ទ ២កេីត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៤ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លេីការងារស្ថាបនាផ្លូវក្រាលដីល្បាយថ្មភ្នំចំនួន ៥ ០០០ ម ទទឹង ៨ម កម្រាស់ ០,២ម ស្ថាបនាលូមូលមុខពីរចំនួន ២កន្លែង និងលូមូលមុខមួយចំនួន ៨កន្លែង ស្ថិតនៅភូមិម្រាលត្នោតជេីង ឃុំពោធិ៍ម្រាល ទៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ប្រេីប្រាស់ថវិកាជំពូក ២១ ។
បន្ទាប់ពីបានចុះត្រួតពនិត្យ វាយតម្លៃលេីការងារគម្រោងខាងលេី គណៈកម្មាធិការអន្តរក្រសួងបានឯកភាពទទួលបញ្ចប់សុពលភាព លេីគម្រោងនេះ៕