ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពការងារនៃការចាប់ផ្តើមដំណើរការ ការដ្ឋានសាងសង់ផ្លូវចំនួន ៥ខ្សែ នៅខេត្តព្រះវិហារ ក្នុងក្របខណ្ឌកម្មវិធី RID4CAM

ខេត្តព្រះវិហារ ៖ នាថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ និងជានាយកកម្មវិធី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ លោក ហ៊ឹម សូរជាតិ មន្ត្រីបច្ចេកទេសផ្លូវជនបទ នៃកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) លោក ម៉ប់ ធីរិត ប្រធានមន្ទីរ និងមន្រ្តីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ព្រមទាំងទីប្រឹក្សាបច្ចេកទេសគម្រោង បានចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពការងារនៃការចាប់ផ្តើមដំណើរការ ការដ្ឋានសាងសង់ផ្លូវចំនួន ៥ខ្សែ ប្រវែង ៦១,៥០០គ.ម. នៅខេត្តព្រះវិហារ ក្នុងក្របខណ្ឌកម្មវិធី RID4CAM៕

Share your thoughts