ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ បានប្រារព្ធពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល”

ចែលរំលែក
photo 2024 03 07 16 04 50

ខេត្តក្រចេះ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានប្រារព្ធពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ក្រោមអធិបតីភាព លោក លឹម ជាវហាវ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ដោយមានការចូលរួមពី លោកអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ សរុបចំនួន ២៦នាក់ ស្រី ៤នាក់។

 

លោក លឹម ជាវហាវ បានមានប្រសាសន៍លើកឡើងពីអត្ថន័យ នៃប្រធានបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ដែលជាការលើកទឹកចិត្តដល់ស្ត្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ឱ្យបន្តពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល ក៏ដូចជាផែនការយុទ្ធសាស្ដ្រអភិវឌ្ឍជាតិរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងដើម្បីបន្តអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនក្នុងអាណត្តិទី៧ នេះ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វរបស់សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា៕

photo 2024 03 07 16 04 38photo 2024 03 07 16 04 39photo 2024 03 07 16 04 42photo 2024 03 07 16 04 44photo 2024 03 07 16 04 47photo 2024 03 07 16 04 50

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ