នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីការវិភាគមុខងារ របស់នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ

ចែលរំលែក
photo 2024 03 06 16 34 30 2

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១១ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ ដោយមានការសម្របសម្រួលពី លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ និងជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងអភិវឌ្ឍន៍ជនបទបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីការវិភាគមុខងារ របស់នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។

 

កិច្ចប្រជុំពិគ្រោះយោបល់នេះ មានអ្នកចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ សរុបចំនួន ៤៨ នាក់(ស្រី ១០ នាក់)។

 

គោលបំណង នៃការវិភាគមុខងារនេះ គឺផ្ដោតទៅលើ៖

១-ពិនិត្យមុខងារទាំងអស់ឡើងវិញ

២-ផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពមុខងារ

៣-ផ្ដល់អនុសាសន៍។

photo 2024 03 06 16 34 26photo 2024 03 06 16 34 27photo 2024 03 06 16 34 28photo 2024 03 06 16 34 29photo 2024 03 06 16 34 30 2photo 2024 03 06 16 34 30photo 2024 03 06 16 34 31

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ