មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ រៀបចំពិធីអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល”
- ថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តកំពង់ធំ៖ នារសៀលថ្ងៃអង្គារ ១០ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ លោក តាន់ វាសនា ប្រធានមន្ទីរស្តីទី បានរៀបចំពិធីអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ដោយមានការអញ្ជើញចូលរួមពីលោក អនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យទាំង១០ មន្ត្រី និងមន្ត្រីកិច្ចសន្យា សរុបចំនួន ៣៤ នាក់ ស្រី ០៦នាក់។
តាមរយៈប្រធានបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” បានលើកទឹកចិត្តដល់ស្ត្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ឱ្យបន្តពង្រឹងសមត្ថភាព ដើម្បីចូលរួមអនុវត្តផែនការយុទ្ធសាស្ដ្ររបស់ក្រសួងអភិវឌ្ឍន៍ជនបទនិងដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនក្នុងអាណត្តិទី៧នេះ។
សូមបញ្ជាក់ផងដែរថា ៖ ការប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំនេះ មន្រ្ដីរាជការជាស្ត្រី បានទទួលជាវត្ថុអនុស្សាវរីយ៍ជាការលើកទឹកចិត្ត ចំណែកមន្ត្រីរាជការជាបុរស ក៏មានវត្ថុអនុស្សាវរីយ៍ជាការលើកទឹកចិត្តផងដែរ ។ កម្មវិធីអបអរសាទរសិទ្ធិនារីដែលប្រព្រឹត្តទៅ ក្នុងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ នាពេលនេះ បានបញ្ចប់ទៅប្រកបដោយភាពសប្បាយ រីករាយ និងស្និតស្នាលបំផុត៕