មន្រ្ដីអង្គភាពអនុវត្តគម្រោងកែលម្អផ្លូវជនបទ ជំហ៊ានទី៣ ផ្នែកសង្គម និងបរិស្ថានចុះផ្សព្វផ្សាយចរាចរណ៍ផ្លូវគោកជូនសិក្សានុសិស្សនៅខេត្តព្រៃវែង

ចែលរំលែក

ខេត្តព្រៃវែង៖  ក្នុងរយៈពេលពីថ្ងៃទី២៦​ ខែកុម្ភៈ ​ដល់​ថ្ងៃ​ទី​០១​ ខែមីនា​ ឆ្នាំ២០២៤ មន្រ្ដីអង្គភាពអនុវត្តគម្រោងកែលម្អផ្លូវជនបទ ជំហ៊ានទី៣ ផ្នែកសង្គម និងបរិស្ថាន បានសហការណ៍ជាមួយមន្ត្រីអង្គភាពអនុវត្តគម្រោង នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង​ បានចុះផ្សព្វផ្សាយអប់រំ និង​ការបំប៉ន​សមត្ថភាពបន្ថែមផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក (Road safety refresh training) ​​ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន០៤សាលា ដែលមានអ្នកចូលរួម​សរុប  ៤៣៧នាក់ ស្រី​ ៣២៣នាក់ ស្ថិតនៅតាម បណ្តោយខ្សែផ្លូវរបស់គម្រោងកែលម្អផ្លូវជនបទ ជំហ៊ានទី ៣ (RRIP-3) ក្នុងខេត្តព្រៃវែងរួមមាន

១. សាលាបឋមសិក្សា​ គោក​ក្រសាំង

២. សាលាបឋមសិក្សា​ ធម្មនិម្មិត(ថ្មទឹកដាច់)

៣. សាលាបឋមសិក្សា​ ឫស្សី​ជ័យ​ឧត្ដម​ និង

៤. សាលា​បឋម​សិក្សា​ តាណាល ៕

 

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ