ឯកឧត្ដម  អ៊ិន ចន្ថា រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំពិភាក្សាវឌ្ឍនភាពការងារប្រចាំខែកុម្ភៈ និងទិសដៅការងារបន្ដ

ចែលរំលែក
photo 2024 02 29 15 24 16 2

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម  អ៊ិន ចន្ថា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីទី៣ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ  បានដឹកនាំកិច្ចប្រជុំពិភាក្សាវឌ្ឍនភាពការងារប្រចាំខែកុម្ភៈ និងទិសដៅការងារបន្ដ។ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ  តំណាងឯកឧត្តមអគ្គនាយក អគ្គនាយករង ឯកឧត្តម លោក លោកស្រីប្រធាននាយកដ្ឋាន ជាថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីរាជការ នៃនាយកដ្ឋានទាំង ៤ ក្នុងកម្មវិធីទី៣ សរុប ៣០រូប។

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដមរដ្ឋលេខាធិការ បានអនុញ្ញាតអោយនាយកដ្ឋាននីមួយៗ ធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាពការងារ និងទិសដៅការងារបន្តជូនអង្គប្រជុំ។

បន្ទាប់ពីស្ដាប់សេចក្ដីរាយការណ៍របស់នាយកដ្ឋានជំនាញទាំង៤រួចមក ឯកឧត្ដមរដ្ឋលេខាធិការ បានផ្ដល់ជាអនុសាសន៍ណែនាំដូចខាងក្រោម៖

១.ត្រូវពង្រឹងការគ្រប់គ្រងវត្តមានរបស់មន្រ្តីរាជការប្រចាំថ្ងៃ របស់នាយកដ្ឋាននីមួយៗ

១.ត្រូវពង្រឹងការគ្រប់គ្រងវត្តមានប្រចាំថ្ងៃរបស់មន្ត្រី

២.ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារ ឲ្យស្របតាមច្បាប់ស្តីពីសហលក្ខន្តិកៈ    នៃមន្ត្រីរាជការស៊ីវិល ។

៣. សូមថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់យកចិត្តទុកដាក់ខ្ពស់ចំពោះ បច្ចេកវិទ្យាឌីជីថលដើម្បីអនុវត្តការងារឲ្យមានប្រសិទ្ធភាពខ្ពស់ដើរទាន់សម័យកាល ។

៤. សូមមន្ត្រីរាជការទាំងអស់ត្រូវចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះ បទបញ្ជាស្ដីពី ការដាក់ចេញវិធានការម៉ឹងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។

៥. សូមថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ត្រូវយល់ដឹងតួនាទីភារៈកិច្ចចំពោះកម្មវិធីទាំងបួនរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ។

៦.ស្នើសុំឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ជួយផ្សព្វផ្សាយ Like និងShare ព្រមទាំងផ្សព្វផ្សាយនូវសមិទ្ធផលរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសកម្មភាពរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

៧.សូមឲ្យនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍បន្តជំរុញនឹងយល់ចិត្តទុកដាក់ខ្ពស់ទៅលើ ភូមិគំរូ ។

photo 2024 02 29 15 23 29photo 2024 02 29 15 23 30 2photo 2024 02 29 15 23 30photo 2024 02 29 15 23 31photo 2024 02 29 15 24 16 2photo 2024 02 29 15 24 16photo 2024 02 29 15 24 17

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ