សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី កិច្ចប្រជុំអន្តរក្រសួងលើកទី២ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ
៩ ម៉ោងមុន ថ្ងៃទី១៩ ខែកញ្ញា ២០២៤
ខេត្តពោធិ៍សាត់៖ ថ្ងៃអង្គារ -០៣រោច-ព្រហស្បតិ៍ 0៥រោច ខែមាឃ ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧-២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក និន ស៊ីណាត អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ និងជាអ្នកសម្របសម្រួលគម្រោងថ្នាក់ខេត្ត និងមន្រ្តីទទួលបន្ទុកបច្ចេកទេស បានចូលរួមសហការជាមួយ ក្រុមការងារគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម(SAAMBAT) រួមនឹងទីប្រឹក្សាបច្ចេកទេស និងក្រុមការងារ SP1 បានចុះសិក្សាស្ថានភាពផ្លូវ និងប្រព័ន្ធសំណង់រំដោះទឹកចេញពីខ្សែផ្លូវ ក្នុងគម្រោង ចំនួន ៦ខ្សែ សរុបប្រវែង ៤១ ០១០ម៉ែត្រ ស្ថិតក្នុងស្រុកកណ្ដៀងចំនួន ៤ខ្សែ និងស្រុកវាលវែងចំនួន ២ខ្សែ ។
គួរបញ្ចាក់ដែលថា គោលបំណងនៃការសិក្សាផ្លូវទាំង ០៦ខ្សែខាងលើនេះ ដើម្បីលើកកម្រិតផ្លូវ ពីកម្រាលល្បាយក្រួស ទៅជាប្រភេទផ្លូវក្រាលស៊ូ២ជាន់។