
ឯកឧត្តម គុយ ឆាយ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការរៀបចំការប្ដេជ្ញាចិត្តស្ដីពីអាហារូបត្ថម្ភដើម្បីការលូតលាស់ឆ្នាំ២០២៥
៤ ម៉ោងមុន ថ្ងៃទី៧ ខែកុម្ភៈ ២០២៥
ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង លោក ឡុក វុឌ្ឍី ប្រធានមន្ទីរ បានរៀបចំពិធី អបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន-អនុប្រធានការិយាល័យទាំង៩ និងមន្ត្រីស្ម័គ្រចិត្ត សរុបចំនួន ៤៩ នាក់។
តាមរយៈប្រធានបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” បានលើកទឹកចិត្តដល់ស្ត្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ឱ្យបន្តពង្រឹងសមត្ថភាព ដើម្បីចូលរួមអនុវត្តផែនការយុទ្ធសាស្ដ្ររបស់ក្រសួងអភិវឌ្ឍន៍ជនបទនិងដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនក្នុងអាណត្តិទី៧នេះ៕