ឯកឧត្តម​ ពិត​ ករុណា​ រួមជាមួយក្រុមអ្នកនាំពាក្យ​ក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមវគ្គបំប៉នពិសេសស្តីពី​ “កិច្ចការព័ត៌មាន​ និងនាំពាក្យ​”​ នៅទីស្តីការគណៈរដ្ឋមន្ត្រី​

ចែលរំលែក

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម​ ពិត​ ករុណា​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យ​ក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តមបាន បូរ័ត្ន អគ្គនាយក​ នៃអគ្គនាយកដ្ឋានរដ្ឋបាល​ និងហិរញ្ញវត្ថុ​ ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយក​ នៃអគ្គនាយកដ្ឋានបច្ចេកទេស​ លោក​ អាត​ ចាន់ដាវីត​ អគ្គនាយករងបច្ចេកទេស​ បានចូលរួមវគ្គបំប៉នពិសេសស្តីពី​ “កិច្ចការព័ត៌មាន​ និងនាំពាក្យ​”​ នៅទីស្តីការគណៈរដ្ឋមន្ត្រី​ ដែលរៀបចំឡេីងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រោមអធិបតីភាព​ ឯកឧត្តម​ ប៉ែន​ បូណា​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល​ និងលោកស្រី​ Nicolla Hewitt សមាជិកនៃអ្នកឆ្លេីយឆ្លងសារព័ត៌មានបរទេសនៅសហរដ្ឋអាមេរិក។

 

វគ្គបំប៉នពិសេសនេះមានគោលបំណង​ អប់រំអំពីកាយល់ដឹងពីកិច្ចការផ្សព្វផ្សាយ​ និងនាំពាក្យ,​ ចែករំលែកបទពិសោធន៍កិច្ចការព័ត៌មាន​ និងនាំពាក្យ,​ បង្កេីននូវជំនាញអ្នកនាំពាក្យប្រកបដោយវិជ្ជាជីវៈ,​ កសាងបណ្តាញរវាងអ្នក​នាំពាក្យ​ និងក្រុមព័ត៌មាន៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ