មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល សហការជាមួយរដ្ឋបាលស្រុកកណ្តាលស្ទឹង បានរៀបចំកិច្ចប្រជុំស្ដីពីការធ្វើបច្ចុប្បន្នភាពគណៈកម្មាធិកាអភិវឌ្ឍន៍ភូមិ (គ.អ.ភ) ក្រោមអធិបតីភាព លោក សុស សុវណ្ណនី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល និងលោក ស្វាយ សេងលី អភិបាលរងស្រុកកណ្ដាលស្ទឹង នៅសាលាស្រុកកណ្ដាលស្ទឹង។
- ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ៦:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកណ្តាល៖ នៅរសៀលថ្ងៃពុធ ៤រោច ខែ មាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែ កុម្ភ: ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល សហការជាមួយរដ្ឋបាលស្រុកកណ្តាលស្ទឹង បានរៀបចំកិច្ចប្រជុំស្ដីពីការធ្វើបច្ចុប្បន្នភាពគណៈកម្មាធិកាអភិវឌ្ឍន៍ភូមិ (គ.អ.ភ) ក្រោមអធិបតីភាព លោក សុស សុវណ្ណនី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល និងលោក ស្វាយ សេងលី អភិបាលរងស្រុកកណ្ដាលស្ទឹង នៅសាលាស្រុកកណ្ដាលស្ទឹង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ស៊ន ភារម្យ អភិបាលរងស្រុកកណ្តាលស្ទឹង លោកប្រធាន អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ និងលោក លោកស្រី មន្ត្រីការិយាល័យជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក លោកស្រីប្រធាន អនុប្រធានការិយាល័យជំនាញចំណុំរដ្ឋបាលស្រុកកណ្តាលស្ទឹង លោក លោកស្រីមេឃុំទាំង១៨ ឃុំ ក្នុងស្រុកកណ្តាលស្ទឹង និងភាគីពាក់ព័ន្ធសរុប ២៨នាក់ ស្រី ០៦នាក់ ។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីរៀបចំចាត់ចែងធ្វើបច្ចុប្បន្នភាពសមាសភាពក្រុមការងារគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) ឱ្យមានដំណើរសកម្មភាពគ្រប់ឃុំ និងដើម្បីត្រៀមរៀបចំផែនការសំខាន់ៗក្នុងការអភិវឌ្ឍនមូលដ្ឋាន ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕ កិច្ចប្រជុំមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋានស្រុកកណ្តាលស្ទឹង ជាពិសេសមាជិក សមាជិការ (គ.អ.ភ) និងលោក លោកស្រីមេឃុំទាំង ១៨ឃុំ ក្នុងស្រុកកណ្តាលស្ទឹង ដោយបានជជែកពិភាក្សាការងាររៀបចំផែនការប្រកបដោយបរិយាកាសស្និទស្នាលបំផុត ដែលនាំឱ្យកិច្ចប្រជុំនេះទទួលបានជោគជ័យតាមផែនការគ្រោងទុក។