លោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅបន្តខែមីនា ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ

ចែលរំលែក
photo 2024 02 28 22 26 47

ខេត្តត្បូងឃ្មុំ៖ នាថ្ងៃពុធ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅបន្តខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅសាលប្រជុំនៃមន្ទីរ អភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់សរុប ២១នាក់ ស្រី០៣នាក់។

 

ជាកិច្ចចាប់ផ្តើម លោក អាន ស៊ីណា ប្រធានមន្ទីរ បានអានរបាយការណ៍ស្វាគមន៍ និងរបាយការណ៍ ពីសកម្មភាព និងលទ្ធផលដែលការិយាល័យជំនាញនីមួយៗសម្រចបាន។

 

បន្ទាប់ពីបានស្ដាប់របាយការណ៍រួចមក លោកជំទាវរដ្ឋលេខាធិការ បានពាំនាំនូវបណ្ដាំផ្ញើសារសួរ សុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រឹងរបស់ថ្នាក់ដឹកនាំ និងការិយាល័យជំនាញរបស់មន្ទីរ ដែលសម្រចបានសមិទ្ធផល នាពេលកន្លងមក ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ។ លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍បន្ថែមទៀតថា ក្នុងនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍ ឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និង ជាប្រទេស មានចំណូលខ្ពស់ នៅឆ្នាំ២០៥០ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែល មានបាវចនា៥គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឺះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងអនុវត្តចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃ ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌តាមរយៈកម្មវិធី អាទិភាពចំនួន៤ គឺ៖ ១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ២-ការកែលម្អលក្ខខណ្ឌនៃ ការរស់នៅរបស់សហគមន៍ជនបទ ៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង៤-ការពង្រឹងសេវា គាំទ្ររដ្ឋបាល និងកិច្ចការទូទៅ។

 

ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ បានបញ្ជាក់ថា រាល់សំណើ និងសំណូមពររបស់ថា្នក់ ដឹកនាំ និងការិយាល័យជំនាញទាំងអស់ លោកជំទាវ នឹងពាំនាំគោរពជូនដល់ថ្នាក់ដឹកនាំ ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី ។

 

កិច្ចប្រជុំបានបញ្ចប់ប្រកបដោយភាពស្និទ្ធសាល កិច្ចសហប្រត្តិបត្តិការល្អ និងទទួលខុសត្រូវខ្ពស់៕

photo 2024 02 28 22 26 40photo 2024 02 28 22 26 47photo 2024 02 28 22 26 51photo 2024 02 28 22 26 55photo 2024 02 28 22 26 59photo 2024 02 28 22 27 08photo 2024 02 28 22 27 16photo 2024 02 28 22 27 22

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ