សារលិខិតជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
២ ម៉ោងមុន ថ្ងៃទី១៥ ខែវិច្ឆិកា ២០២៤
ខេត្តពោធិ៍សាត់៖ នាថ្ងៃព្រហស្បតិ៍ ១៣កើត-សៅរ៍ ១៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២-២៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឃុត ទូច ប្រធានការិយាល័យផ្លូវជនបទ បានដឹកនាំក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានចុះសិក្សា និងស្រង់ទិន្នន័យស្ពានដែកបេទ្បេ បានចំនួន ១៣កន្លែង ដែលស្ថិតនៅក្នុងក្រុងពោធិ៍សាត់ ចំនួន ១កន្លែង ស្រុកកណ្តៀង ចំនួន ៣កន្លែង ស្រុកភ្នំក្រវាញ ចំនួន ២កន្លែង និងស្រុកវាលវែង ចំនួន ៧កន្លែង។
គោលបំណងនៃការចុះសិក្សា និងស្រង់ទិន្នន័យនេះ ដើម្បីចង់ដឹងច្បាស់ពីចំនួនស្ពានដែកបេឡេដែលស្ថាបនាដោយក្រសួងអភិវឌ្ឍន៍ជនបទកន្លងមក៕