
លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ដឹកនាំមន្រ្តីជំនាញ ពិភាក្សាក្នុងការពន្លឿន ភូមិ-ឃុំ-ស្រុក-ខេត្តអោយបានបញ្ចប់ ការបន្ទោបង់ពាសវាល ពាសកាល (ODF) នៅចុងឆ្នាំ២០២៥
២ ថ្ងៃមុន ថ្ងៃទី១៥ ខែកុម្ភៈ ២០២៥
ខេត្តកណ្ដាល ៖ នាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញទៅចូលរួមក្នុងពិធីបុណ្យមាឃបូជា ដែលបានប្រារព្ធធ្វើនៅបរិវេណឧបដ្ឋានសាលាមុខព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ភ្នំឧត្ដុង្គ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងឱកាសនៃពិធីបុណ្យនេះដែរ ឯកឧត្ដមបណ្ឌិត បាននាំយកទៅជាមួយនូវគ្រឿងសក្ការបូជា ទៀន ធូប ផ្កាភ្ញី ព្រមទាំងចង្ហាន់ បច្ច័យ ខ្ចប់ជាកញ្ចប់ សម្រាប់រាប់បាទ ប្រគេនព្រះសង្ឃ ៨០អង្គ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ៕
សូមអនុមោទនាទទួលកុសលផលបុណ្យរៀងៗខ្លួន