ឯកឧត្តម ផូ ផារិទ្ធ  រដ្ឋលេខាធិការ  អញ្ជើញដឹកនាំកិច្ចប្រជុំរបស់អនុគណ:កម្មការរៀបចំពិធី និងឯកសារ  នៃគណ:កម្មារៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣  និងទិសដៅការងារបន្តឆ្នាំ២០២៤  របស់ក្រសួងអភិវឌ្ឍន៍ជនបទ  ។

ចែលរំលែក
photo 2024 02 21 16 59 05

រាជធានីភ្នំពេញ  ៖  កាលពីរសៀលថ្ងៃពុធ ១២ កើត  ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការរៀបចំពិធី និងឯកសារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ លើកទិសដៅការងារបន្តឆ្នាំ ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ លោកប្រធាននាយកដ្ឋានរដ្ឋបាល លោក លោកស្រី ជាសមាជិកអនុគណៈកម្មការសរុប ២០រូប។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានអង្គប្រជុំបានពិនិត្យលើវឌ្ឍនភាពការងារគ្រប់ផ្នែកដែលបានប្រគល់ជូនកន្លងមក និងបានផ្ដល់អនុសាសន៍ណែនាំដល់សមាជិកទទួលខុសត្រូវទាំងអស់ឱ្យយកចិត្តទុកដាក់លើការងារ ធ្វើយ៉ាងណាឱ្យកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារសម្រេចបានលទ្ធផលល្អប្រសើរ  ។

កិច្ចប្រជុំនេះបានបញ្ចប់ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការល្អ។

photo 2024 02 21 16 58 57photo 2024 02 21 16 58 58photo 2024 02 21 16 58 59photo 2024 02 21 16 59 00photo 2024 02 21 16 59 02 2photo 2024 02 21 16 59 02photo 2024 02 21 16 59 05photo 2024 02 21 16 59 08photo 2024 02 22 18 13 50

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ