ឯកឧត្តម សួន សេរីរដ្ឋា ដឹកនាំក្រុមការងារនាយកដ្ឋាន បន្តអនុវត្តនីតិវិធីនៃការកំណត់អត្តសញ្ញាណ សហគមន៍ជនជាតិដើមភាគតិច ព្នង នៅភូមិពូហ្យាម និងភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី

ចែលរំលែក
photo 2024 02 22 11 22 35

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃអង្គារ-ពុធ ១១-១២ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវថ្ងៃទី២០-២១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួង​អភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារនាយកដ្ឋាន បន្តអនុវត្តនីតិវិធីនៃការកំណត់អត្តសញ្ញាណ ដោយជ្រើសរើសគណៈកម្មាធិការសហគមន៍ និងប្រមូលស្នាមមេដៃសមាជិកសហគមន៍ជនជាតិដើមភាគតិច ព្នង នៅភូមិពូហ្យាម និងភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

 

សមាសភាពចូលរួមមាន លោកស្រីប្រធាននាយកដ្ឋាន លោក-លោកស្រីជាអនុប្រធាននាយកដ្ឋាន លោក-លោកស្រីជាប្រធានការិយាល័យ អនុប្រធានការិយាល័យ អាជ្ញាធរឃុំ លោកប្រធានភូមិ និងបងប្អូនជនជាតិដើមភាគតិច ព្នង(ភូមិពូហ្យាម) សរុបចំនួន ១៤២នាក់/ស្រី ៦១នាក់ និង(ភូមិពូទ្រូ) សរុបចំនួន ១៩នាក់/ស្រី ៩នាក់។

 

ជាលទ្ធផលទទួលបាន ពីការប្រមូលស្នាមមេដៃទាំង ២ភូមិ នៅមិនទាន់បានគ្រប់ចំនួន និងតម្រូវឱ្យអាជ្ញាធរមូលដ្ឋាន បន្តជម្រុញការប្រមូលស្នាមមេដៃ៕

photo 2024 02 22 11 22 22photo 2024 02 22 11 22 24photo 2024 02 22 11 22 28photo 2024 02 22 11 22 31photo 2024 02 22 11 22 35photo 2024 02 22 11 22 42

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ