
ឯកឧត្ដម ប៉ា សុខុម អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបត្រួតពិនិត្យលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅបន្តខែមីនា ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង
- ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃពុធ ១២កេីត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម ប៉ា សុខុម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្ដម ឈួរ ចន្ទ័ឌឿន អនុរដ្ឋលេខាធិការ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបត្រួតពិនិត្យលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅបន្តខែមីនា របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោក ពេជ្រ កែវមុនី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ប្រធានមន្ទីរ ព្រមទាំង លោក លោកស្រី ជា ប្រធាន អនុប្រធាន និងមន្រ្តីរាជការរបស់មន្ទីរ សរុប ៣៤ នាក់។
កិច្ចប្រជុំមានគោលបំណងសំខាន់ដូចខាងក្រោម :
– ពិនិត្យលទ្ធផលការងារ ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងលើកដំណោះស្រាយ
-ពិភាក្សាលើកទិសដៅការងារបន្តរខែមិនាឆ្នាំ២០២៤
-ផ្សព្វផ្សាយខ្លឹមសារលិខិតលេខ០១៤/២៤កអជ ចុះថ្ងៃទី៩ ខែកុម្ភៈឆ្នាំ២០២៤របស់ ក្រសួងអភិវឌ្ឍន៍ជនបទ
-ពិនិត្យពិភាក្សាអំពីការជ្រើសរើសភូមិដែលមានលក្ខណៈសម្បត្តិសមស្របសំរាប់ស្នើរសុំថ្នាក់លើកសាងភូមិគំរូឆ្នាំនេះ។
បន្ទាប់ពីកិច្ចប្រជុំនេះបានបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានអញ្ជើញចុះទៅពិនិត្យការស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ និងបេតុង ប្រវែង ១២,៣៣០ គ.ម ស្ថិតនៅឃុំគោកបន្ទាយ ស្រុករលាប្អៀរ ដែលផ្លូវនេះ ស្ថិតក្រោមគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ របស់ធនាគារវិនិយោគអាស៊ី (AIIB) ផងដែរ៕