មន្ត្រីបច្ចេកទេសផ្នែកសង្គម  និងបរិស្ថាន  នៃនាយកដ្ឋានផ្លូវលំជនបទ បានចុះត្រួតពិនិត្យសុវត្ថិភាពសង្គម  និងបរិស្ថាន អំឡុងពេលសាងសង់  ដែលស្ថិតតាមបណ្តោយខ្សែផ្លូវ សរុប ចំនួន  ១៥ខ្សែ ស្ថិតក្នុងខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តកំពត។

ចែលរំលែក
photo 2024 02 19 09 15 11

ខេត្តកំពត៖ គិតចាប់ពីថ្ងៃ ចន្ទ-សុក្រ ០៣-០៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១២-១៦ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ត្រីបច្ចេកទេសផ្នែកសង្គម  និងបរិស្ថាន  នៃនាយកដ្ឋានផ្លូវលំជនបទ ស្ថិតក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទី៣  បានចុះត្រួតពិនិត្យសុវត្ថិភាពសង្គម  និងបរិស្ថាន អំឡុងពេលសាងសង់  ដែលស្ថិត តាមបណ្តោយខ្សែផ្លូវ សរុប ចំនួន  ១៥ខ្សែ  ប្រវែងសរុប  ១៣៧,២២គម មានរយៈពេល  ៥ថ្ងៃ  ដែលស្ថិតក្នុងខេត្តចំនួន ៣ រួមមាន ខេត្តកណ្ដាល  ខេត្តតាកែវ  និងខេត្តកំពត។​ ក្រោយពីចុះត្រួតពិនិត្យរួច​ នាយកដ្ឋានជំនាញបានស្នេីឱ្យអ្នកអនុវត្តគម្រោងត្រូវអនុវត្តដូចខាងក្រោម:

១.ត្រូវស្រោចទឹកអំឡុងពេលសាងសង់

២.ត្រូដាក់បង្គោល និងចងខ្សែសុវត្ថិភាពតាមរណ្តៅលូ ស្ពាន និងជំរេលភ្នំ

៣.ត្រូវប្រើប្រាស់ឯកសណ្ឋានសុវត្ថិភាព (PPE) ក្នុងម៉ោងបំពេញការងារឱ្យបានត្រឹមត្រូវ

photo 2023 09 22 08 20 581photo 2024 02 19 09 15 03photo 2024 02 19 09 15 05photo 2024 02 19 09 15 06photo 2024 02 19 09 15 08photo 2024 02 19 09 15 11

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ