
ឯកឧត្ដម ប៊ុន ច័ន្ទវណ្ណៈ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប
៧ ម៉ោងមុន ថ្ងៃទី២៥ ខែមិថុនា ២០២៥
នាព្រឹកថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំពិភាក្សាការអនុវត្តនីតិវិធីរួមសម្រាប់គ្រប់គ្រងការរៀបចំ និងតាមដានការអនុវត្តគម្រោងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ (SOPs) ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគម្រោងហិរញ្ញប្បទានដោយដៃគូអភិវឌ្ឍន៍ ដោយមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ អគ្គនាយក អគ្គនាយករង នាយកគម្រោងសហប្រតិបត្តិការ ប្រធានគម្រោងសហប្រតិបត្តិការ និងមន្ត្រីគម្រោង។