ឯកឧត្ដម លី ណារុន បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលគម្រោង ឥណទាន ក្រសួងអភិវឌ្ឍន៍ជនបទ លើកទី១ ឆ្នាំ២០២៤

ចែលរំលែក
photo 2024 02 16 07 50 23

ខេត្តកែប៖ថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម លី ណារុន រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាល គម្រោងឥណទាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលគម្រោង ឥណទាន ក្រសួងអភិវឌ្ឍន៍ជនបទលើកទី១ ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ ក្រុមការងារអនុវត្តគម្រោងឥណទាន របស់នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ មន្ត្រីគម្រោងបណ្ដាខេត្តទាំង១៥ ដែលជាសមាជិក និងជាអង្គភាពអនុវត្តគម្រោង សរុបចំនួន ៣៣នាក់ ស្រ្តី១០នាក់                                                                                                                                                                                                   កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដូចខាងក្រោម៖

-ប្រកាសក្រុមប្រឹក្សាភិបាលគម្រោងឥណទាន និងការរៀបចំផែនការអនុវត្តការងារបន្តឆ្នាំ២០២៤

-ជួបពិភាក្សាការប្រើប្រាស់តាមយន្តការនីតិវិធីចាស់ ដោយធ្វើបច្ចុប្បន្នភាព

-ស្វែងរកអង្គការ /ស្ថាប័នដៃគូរដើម្បីសហប្រតិបត្តិការ ព្រមជាមួយនឹងការប្រើប្រាស់យន្តការអង្គការរ៉ាឆា(គិតភាគរយតាមចំណូលការប្រាក់ជាក់ស្ដែង)

photo 2024 02 16 07 50 23photo 2024 02 16 07 50 24 2photo 2024 02 16 07 50 24photo 2024 02 16 07 51 33 2photo 2024 02 16 07 51 33photo 2024 02 16 07 58 11

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ