ឯកឧត្តម បាន បូរ័ត្ន នាំយកសាររំលែកទុក្ខ និងថវិការបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនគ្រួសារសពលោកស្រី ប៉ែន ពិម្ពានី មន្រ្តីការិយាល័យរដ្ឋបាល នៃនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក

ចែលរំលែក

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង លោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បាននាំយកសាររំលែកទុក្ខ និងថវិការបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនគ្រួសារសពលោកស្រី ប៉ែន ពិម្ពានី មន្រ្តីការិយាល័យរដ្ឋបាល នៃនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ដែលបានទទួលមរណភាព នាថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងជន្មាយុ ៥៦ឆ្នាំ ដោយរោគាពាធ។

ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍន៍ជនបទ សូមសម្ដែងនូវការសោកស្តាយជាអនេក និងសូមចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកស្រី ប៉ែន ពិម្ពានី បានសោយសុខនៅសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ