ឯកឧត្តម ផូ ផារិទ្ធ អញ្ជើញចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព ការងារស្ថាបនាផ្លូវចំនួន ២ខ្សែ និងសំណង់សិល្បការ្យមួយចំនួន

ចែលរំលែក
photo 2024 02 12 14 10 41

ខេត្តកំពង់ចាម & សៀមរាប ៖ នៅថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានការចូលរួមដោយលោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព ការងារស្ថាបនាផ្លូវចំនួន ២ខ្សែ និងសំណង់សិល្បការ្យមួយចំនួន ដូចខាងក្រោម៖

 

-ខ្សែផ្លូវទី១ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST មានប្រវែង ២ ៣០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមសងខាងផ្លូវក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ និងស្ថាបនាលូបង្ហូរទឹកសងខាងផ្លូវប្រវែងសរុប ៨០០ម៉ែត្រ ស្ថិតនៅភូមិកំប៉ោល ឃុំសន្តែក ទៅភូមិថ្កូវ ស្រុកបាធាយ ខេត្តកំពង់ចាម។

 

-ខ្សែផ្លូវទី២ ៖ ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស មានប្រវែង ៦០០០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថាបនាលូមូលមុខ ២ ចំនួន ២កន្លែង និងលូមូលមុខ ១ ចំនួន ៤កន្លែង ស្ថិតនៅភូមិតាភ្ញា ទៅភូមិព្រៃធំ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។

 

ខ្សែផ្លូវទាំង ២ខ្សែ ខាងលើអនុវត្តដោយ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បន្ទាប់ពីបានចុះត្រួតពនិត្យ វាយតម្លៃការងារខាងលើរួចមក គណៈកម្មការអន្តរក្រសួង បានឯកភាពទទួលយក និងបានបញ្ចប់សុពលភាព៕

photo 2024 02 12 08 44 57photo 2024 02 12 14 07 17photo 2024 02 12 14 07 18photo 2024 02 12 14 07 19photo 2024 02 12 14 07 20photo 2024 02 12 14 10 41photo 2024 02 12 14 10 47photo 2024 02 12 14 11 00

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ