មន្ត្រីបច្ចេកទេសផ្នែកសង្គម និងបរិស្ថាន នៃនាយកដ្ឋានផ្លូវលំជនបទ ចុះអប់រំ ផ្សព្វផ្សាយការបំប៉នសមត្ថភាពផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងភូមិ ឃុំមានសុវត្ថិភាព នៅតាមសាលារៀន

ចែលរំលែក

ខេត្តស្វាយរៀង៖ មន្ត្រីបច្ចេកទេសផ្នែកសង្គម និងបរិស្ថាន នៃនាយកដ្ឋានផ្លូវលំជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទី៣ បានសហការជាមួយមន្រ្តីគម្រោងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង   ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំម៉ឺនជ័យ  និងឃុំធ្មា ស្ថិតក្នុងស្រុករំដួល ខេត្តស្វាយរៀង ចុះអនុវត្តសកម្មភាពការងារចំនួន០២ ដែលមានរយៈពេល ០៥ថ្ងៃ គឺចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤  មានដូចខាងក្រោម៖

  • ទី១៖ បានចុះអប់រំ ផ្សព្វផ្សាយការបំប៉នសមត្ថភាពបន្ថែមផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងភូមិ ឃុំមានសុវត្ថិភាព ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន០៥ សាលា មានអ្នកចូល រួមសរុបចំនួន ១២៣១នាក់ ស្រ្តី   ៦៥៣នាក់ ស្ថិតនៅតាមបណ្តោយខ្សែផ្លូវគម្រោង RRIP-3។

 

  • ទី២៖ បានប្រគល់ ទទួលសម្ភារតំបន់សុវត្ថិភាពសាលារៀន ក្នុងកញ្ចប់ថវិកា អ្នកម៉ៅការ ជូនដល់លោកនាយកសាលា អនុវិទ្យាល័យសោមឯមធ្មា សម្រាប់ឱ្យសិស្សានុសិស្សអនុវត្តកម្មវិធី តំបន់សុវត្ថិភាពសាលារៀន នៅពេលសិស្សចេញទៅផ្ទះវិញ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ