លោក ខុន លីដូ ដឹកនាំក្រុមការងារនាយកដ្ឋាន ចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេស ស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅខេត្តព្រះសីហនុ

ចែលរំលែក

ខេត្តព្រះសីហនុ៖ នៅព្រឹក ថ្ងៃពុធ ១៣ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅអគាររដ្ឋបាលខេត្តព្រះសីហនុ លោក ខុន លីដូ អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ  បានដឹកនាំក្រុមការងារនាយកដ្ឋាន ចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេស ស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក អុី សុខឡេង អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទខេត្តព្រះសីហនុ។ ដោយមានការអញ្ជើញចូលរួមពី លោកប្រធាន-អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ លោកប្រធាន-អនុប្រធានមន្ទីរពាក់ព័ន្ធ លោក-លោកស្រីអភិបាល-អភិបាលរង ក្រុង-ស្រុកទាំង៤  ដែលមានអ្នកចូលរួមសរុបចំនួន ២២នាក់ ស្រ្តី ១នាក់។

គោលបំណងនៃកិច្ចប្រជុំរួមមាន៖

– ពិនិត្យនិងផ្ទៀងផ្ទាត់របាយការណ៍ដែលក្រុមការងារបានចុះស្រង់តាមភូមិ ឃុំ-សង្កាត់ស្រុក-ក្រុង គោលដៅ

– ផ្សព្វផ្សាយផែនការដែលត្រូវអនុវត្តបន្ត ដើម្បីជំរុញការងារODF ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង។

ជាលទ្ធផល

– លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ បានអានសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារបច្ចេកទេសចំពោះកិច្ចថ្នាក់ខត្តដើម្បីជម្រុញការងារវិស័យផ្គត់ផ្គង់ទឹកស្អាត បរិស្ថាននិងអនាម័យជនបទ ក្នុងភូមិសាស្រ្តក្រុងកោះរ៉ុង ស្រុកព្រៃនប់ ស្រុកស្ទឹងហាវ និងស្រុកកំពង់សីលា។

 

– លោក អុី សុខឡេង អភិបាលរងខេត្ត បានដឹកនាំក្រុមការងារបច្ចេកទេសស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្តព្រះសីហនុ ពិនិត្យ ពិភាក្សាកែសម្រួល និងធ្វើបច្ចុប្បន្នភាពលើរបាយការណ៍ទិន្នន័យទឹកស្អាត និងអនាម័យ ដើម្បីរាយការណ៍ជូនឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុជ្រាបជារបាយការណ៍និងស្នើសុំអនុសាសន៍បន្តក្នុងការពន្លឿនODF។

 

– យោងលើសេចក្តីព្រាងរបាយការណ៍របស់មន្ទីរអភិវឌ្ឍន៍ជនបទ បានបង្ហាញថាអត្រាគ្របដណ្តប់ទឹកស្អាតនិងអនាម័យខេត្តព្រះសីហនុមានប្រមាណ៩០% ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ