លោក គង់ អៀងរី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត អញ្ជើញទៅពិនិត្យការសាងសង់បង្គន់អនាម័យ នៅស្រុកទឹកឈូ ខេត្តកំពត

ចែលរំលែក

ខេត្តកំពត៖ នាថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោក គង់ អៀងរី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ទទួលបន្ទុកការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ រួមជាមួយក្រុមការងារ និងអាជ្ញាធរភូមិ បានអញ្ជើញទៅត្រួតពិនិត្យ តាមដានការសាងសង់បង្គន់អនាម័យតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដែលបានទទួលបានការឧបត្ថម្ភ សម្ភារៈបង្គន់អនាម័យពីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគម្រោង ឆ្នាំ២០២៣ កន្លងមក។

តាមការពិនិត្យជាក់ស្ដែង ការសាងសង់បង្គន់អនាម័យមានសរុបចំនួន ១៦ខ្នងផ្ទះ ក្នុងនោះសាងសង់រួចរាល់ជាស្ថាបពរបានចំនួន ១៣ខ្នងផ្ទះ និងកំពុងសាងសង់ចំនួន ០៣ខ្នងផ្ទះ ស្ថិតនៅភូមិត្រសេកកោង ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ