ឯកឧត្ដម ឈឹម សៅគី បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការវិភាគមុខងារ និងធនធានក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក

រាជធានីភ្នំពេញ៖  នៅព្រឹកថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចា័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខធិការប្រចាំការ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការវិភាគមុខងារ និងធនធានក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់អង្គភាពចំណុះក្រសួងថ្នាក់កណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម អគ្គាធិការ ឯកឧត្ដមអគ្គនាយកទាំងពីរ លោក លោកស្រីជាអគ្គាធិការរង អគ្គនាយករង នៃអគ្គនាយកដ្ឋានទាំងពីរ  ឯកឧត្ដម លោក លោកស្រី ជាប្រធាននាយកដ្ឋាន លោក លោកស្រីជាអនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធរបស់ក្រសួងសរុប ៤៥ នាក់ ស្រី៩ នាក់ ។

កិច្ចប្រជុំ មានគោលបំណងផ្សព្វផ្សាយអំពីដំណើរការវិភាគមុខងារ និងធនធានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងពិភាក្សាស្វែង រក ធាតុចូលបំពេញបន្ថែមសម្រាប់រៀបចំធ្វើបច្ចុប្បន្នភាពមុខងារថ្មីរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងបណ្តាអង្គភា ព ចំណុះក្រសួងអភិវឌ្ឍន៍ជនបទ សំដៅធានាឱ្យបាននូវចិរភាព គុណភាព គណនេយ្យភាព ប្រសិទ្ធភាពការងារ និងមានសង្គតិភាពទៅនឹងក្របខណ្ឌគោលនយោបាយ និងកម្មវិធីកែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេស បំពេញឱ្យបាននូវបំណងប្រាថ្នាពិតប្រាកដរបស់ប្រជាជននៅតំបន់ជនបទ។

បន្ទាប់ពីការធ្វើបទបង្ហាញរបស់លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងអភិវឌ្ឍន៍ជនបទ ស្ដីពីវិធីសាស្រ្តវិភាគមុខងារ និងធនធានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ រួចមក ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ និងជាប្រធានអង្គប្រជុំ បានផ្ដល់ជាអនុសាសន៍ដូចខាងក្រោម ៖

  1. ស្នើគ្រប់អង្គភាពផ្តល់កិច្ចសហការបំពេញគ្រប់តារាងម៉ាទ្រិកដែលក្រុមការងារផ្តល់ជូន និងត្រូវបញ្ជូន  លទ្ធផលនៃការបំពេញតារាងម៉ាទ្រិកនេះ មកក្រុមការងារវិញត្រឹមថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៤។
  2. ស្នើគ្រប់អង្គភាពផ្តល់កិច្ចសហការល្អ និងផ្តល់នូវរាល់ព័ត៌មានចាំបាច់នានាដែលក្រុមការងារត្រូវការ ដើម្បីធានាឱ្យការវិភាគមុខងារ និងធនធាននេះ ប្រព្រឹត្តទៅបានរលូនល្អ មានសង្គតិភាព សុក្រឹត្យភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពខ្ពស់។

កិច្ចប្រជុំបានបញ្ចប់ប្រកបដោយបរិយាកាសល្អ និងស្និទ្ធស្នាលបំផុត។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ