ឯកឧត្តម គុយ ឆាយ ជួបពិភាក្សាងារលើការលើកកម្ពស់វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាមួយនឹងតំណាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍កសិកម្ម និងជនបទ

ចែលរំលែក
photo 2024 02 06 12 59 30

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃអង្គារ១២រោច ខែបុស្សឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គុយ ឆាយ រដ្ឋលេខធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមជួបសម្ភាសន៍អំពីការងារអាទិភាពមួយចំនួនរបស់ក្រសួងអភិវឌ្ឍន៍ជនបទក្នុងការលើកកម្ពស់វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាមួយនឹងតំណាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍កសិកម្ម និងជនបទ ដឹកនាំដោយ ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍កសិកម្ម និងជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយកបច្ចេកទេស និងនាយកដ្ឋានជំនាញពាក់ព័ន្ធ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក Lean Russell ទីប្រឹក្សាក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍កសិកម្ម និងជនបទ សរុបចំនួន ៨នាក់។

ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានថ្លែងសន្ទរកថាស្វាគមន៍ និងជម្រាបជូនអំពីការងារទាក់ទងនឹងការលើកកម្ពស់វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ ឯកឧត្តមក៏បានរំលេចឡើងអំពីកិច្ចសហប្រតិបត្តិការការងាររវាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងក្រសួងអភិវឌ្ឍន៍ជនបទនាពេលកន្លងមក និងបានកោតសរសើរដល់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបន្តកិច្ចការងារឥតឈប់ឈរផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម គុយ ឆាយ បានជម្រាបជូនអង្គប្រជុំអំពីកម្មវិធីអាទិភាពមួយចំនួនដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួងដូចជា៖

–  ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍

–  ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ

–  ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ

–  ការពង្រឹងស្ថាប័ន និងការគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល

–  និងការងារពាក់ព័ន្ធរបស់ក្រសួងអភិវឌ្ឍន៍ជនបទលើការរួមចំណែកលើកកម្ពស់វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដូចជាវិស័យទឹកស្អាត និងអនាម័យ និងការអភិវឌ្ឍន៍សហគមន៍ ជាដើម។

បន្ទាប់មកឯកឧត្តមអគ្គលេខាធិការ បានស្នើសុំក្រសួងមេត្តាជួយរៀបចំអំពីផែនការសកម្មភាព ក៏ដូចជាសូចនាករ ផ្សេងៗដែលមានភាពទាក់ទងនិងវិស័យសន្តិសុខស្បៀង និងផ្ញើរជូនអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍កសិកម្ម និងជនបទ៕

photo 2024 02 06 12 59 11photo 2024 02 06 12 59 13photo 2024 02 06 12 59 15photo 2024 02 06 12 59 17photo 2024 02 06 12 59 19photo 2024 02 06 12 59 20photo 2024 02 06 12 59 22photo 2024 02 06 12 59 30

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ