![ឯកឧត្ដម ហួត សារឹម ប្រគេនទៀនវស្សា និងជូនអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅ ស្រុកដំណាក់ចង្អើរ 9 photo 2024 07 26 12 38 10](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-38-10-150x150.jpg)
ឯកឧត្ដម ឈឹម សៅគី អញ្ជើញដឹកនាំកិច្ចប្រជុំប្រជុំក្រុមការងារវិមជ្ឈការ និងវិសហមជ្ឈការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ
- ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ២:០៤ ល្ងាច
- សកម្មភាពក្រសួង
![ឯកឧត្ដម ឈឹម សៅគី អញ្ជើញដឹកនាំកិច្ចប្រជុំប្រជុំក្រុមការងារវិមជ្ឈការ និងវិសហមជ្ឈការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ 2 photo 2024 02 06 11 49 57](https://www.mrd.gov.kh/wp-content/uploads/2024/02/photo_2024-02-06_11-49-57-1000x667.jpg)
ឯកឧត្ដម ឈឹម សៅគី អញ្ជើញដឹកនាំកិច្ចប្រជុំប្រជុំក្រុមការងារវិមជ្ឈការ និងវិសហមជ្ឈការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចា័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារវិមជ្ឈការ និងវិសហមជ្ឈការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។
ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ មានប្រសាន៍ថា សម្រាប់ ឆ្នាំ២០២៤ នេះក្រសួងអភិវឌ្ឍន៍ជនបទ នឹងធ្វេីការពង្រឹងក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃមុខងារទាំង៣ ដែលបានដាក់ជូនរដ្ឋបាលថ្នាក់ស្រុកសម្រាប់អនុវត្តមុខងាររួមមាន ៖
• មុខងារជួសជុលផ្លូវជនបទ មានលក្ខណៈប្រចាំទៅរដ្ឋបាលស្រុកចំនួន ៧ ស្រុក យកទៅអនុវត្តមុខងារនះ
• មុខងារជួសជុល និងថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ នឹងវិភាជជូនទៅរដ្ឋបាលស្រុកចំនួន ១១ ស្រុក
• ផ្ទេរមុខងារសេវាអនាម័យជនបទ ក្រសួងនឹងវិភាជថវិកាទៅ រដ្ឋបាលស្រុកចំនួន ១៥ ស្រុក។
សម្រាប់ការអនុវត្តសកម្មភាពការងាររបស់លេខាធិការដ្ឋានវិមជ្ឈការ និងវិសហមជ្ឈការ ក្នុងឆ្នាំ ២០២៤ អង្គប្រជុំបានឯកភាពគ្នា៖
– នាយកដ្ឋានផ្លូវលំជនបទ នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ នឹងសហការ និងផ្តល់ការគាំទ្រដល់រដ្ឋបាលស្រុកគោលដៅ និងចុះប្រមូលព័ត៌មាន ស្តីពីការអនុវត្ត ការប្រឈម ការលំបាក និងសំណូមពរ លើការប្រើប្រាស់ថវិកា ដែលទទួលពីក្រសួងអភិវឌ្ឍន៏ជនបទ បានវិភាជជូនកន្លងមក
របាយការណ៏វាយតម្លៃនេះជាមួលដ្ឋានសម្រាប់ការរៀបចំផែនការថវិកាសម្រាប់ការងារវិមជ្ឈការ និងសហវិមជ្ឈការឆ្នាំ ២០២៥៕