ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ដឹកនាំប្រធានក្រុមការងារបរិវត្តកម្មឌីជីថលក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមក្នុងកម្មវិធីទស្សនកិច្ចសិក្សានៅគ្រឹះស្ថានផ្សព្វផ្សាយអប់រំកម្ពុជា
- ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ១១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបរិវត្តកម្មឌីជីថលក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារ ដើម្បីចូលរួមក្នុងកម្មវិធីទស្សនកិច្ចសិក្សានៅគ្រឹះស្ថានផ្សព្វផ្សាយអប់រំកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលបំណង ៖
១. សិក្សាអំពីការផលិតមាតិកាឌីជីថល ការធ្វើឌីជីថលនីយកម្មមេរៀន ការរៀបចំថ្នាលបណ្តុះបណ្តាលនិងអប់រំឌីជីថល និងការរៀបចំហរដ្ឋារចនាសម្ព័ន្ធឌីជីថល
២. សិក្សាអំពីបទពិសោធន៍ និងចំណេះដឹងលើបរិវត្តកម្មអប់រំ និងបណ្តុះបណ្តាលឌីជីថល
៣. កសាងភាពជាដៃគូរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញបរិវត្តកម្មឌីជីថលក្នុងការអប់រំ និងបណ្តុះបណ្តាល និង
៤. ជំរុញការប្រើប្រាស់អេកូស៊ីសស្តែមអប់រំឌីជីថល៕