
ឯកឧត្តម ជា ស្រ៊ុន អញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននៅខេត្តតាកែវ
៣ ម៉ោងមុន ថ្ងៃទី៣០ ខែមេសា ២០២៥
ខេត្តត្បូងឃ្មុំ៖ ថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញនៃការិយាល័យផ្គត់ផ្គង់ទឹកជនបទ ចុះត្រួតពិនិត្យទីតាំងដើម្បីដាក់ដំឡើង ក្បាលស្នប់អណ្ដូងអាហ្វ្រីដេវជូនប្រជាពលរដ្ឋចំនួន ០៥អណ្ដូង រួមមាន:
-ភូមិស្ទឹងរាង ភូមិព្រំខេត្ត ឃុំគងជ័យ ស្រុកអូររាំងឪ ចំនួន ០២អណ្ដូង
-ភូមិខ្នាចក្រសាំង ភូមិជីគរ ឃុំជីគរ ស្រុកត្បូងឃ្មុំ ចំនួន ០២អណ្ដូង
-ភូមិរូង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ចំនួន ០១អណ្ដូង។
ការដំឡើងអណ្ដូងស្នប់អាហ្រ្វីដេវនេះ មោងចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យទទួលបានទឹកស្អាតសម្រាប់ពិសារ និងប្រើប្រាស់ប្រចាំថ្ងៃ និងជួយកាត់បន្ថយការចំណាយក្នុងការទិញទឹកស្អាតពីខាងក្រៅផងដែរ៕