ចុះពិនិត្យប្រគល់-ទទួល១០០% គម្រោងកែលម្អផ្លូវជនបទជំហានទី៣ ក្រោមហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្នុងខេត្តស្វាយរៀង ដែលត្រូវបានគម្រោងចាប់ផ្តើមធ្វើការស្ថាបនាចាប់ពីខែសីហា ឆ្នាំ២០២០ និងបានបញ្ចប់នៅចុងឆ្នាំ២០២៣ លើផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែងសរុប ៥៧,២១៩ គីឡូម៉ែត្រ មានចំនួន ០៤ខ្សែ

ចែលរំលែក
photo 2024 02 02 15 42 38 1

ខេត្តស្វាយរៀង៖ នៅថ្ងៃព្រហស្បតិ៍-សុក្រ ៧-៨រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១-២ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងជាអ្នកសម្របសម្រួលគម្រោងថ្នាក់ខេត្ត រួមជាមួយ លោកអនុប្រធានមន្ទីរ ប្រធានការិយាល័យផ្លូវជនបទ និងមន្ត្រីបច្ចេកទេសមន្ទីរ បានចូលរួម អមដំណើរ ឯកឧត្តម សុង សុផល អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានគ្រប់គ្រងគម្រោងកែលម្អផ្លូវជនបទជំហានទី៣ (RRIP 3) អញ្ជើញដឹកនាំ មន្រ្តីបច្ចេកទេសគម្រោងរបស់ក្រសួង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសគម្រោង (KCI) វិស្វករប្រចាំការដ្ឋាន និងតំណាងក្រុមហ៊ុន តាំង គឹម អេង ចុះពិនិត្យប្រគល់-ទទួល១០០% គម្រោងកែលម្អផ្លូវជនបទជំហានទី៣ ក្រោមហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្នុងខេត្តស្វាយរៀង ដែលត្រូវបានគម្រោងចាប់ផ្តើមធ្វើការស្ថាបនាចាប់ពីខែសីហា ឆ្នាំ២០២០ និងបានបញ្ចប់នៅចុងឆ្នាំ២០២៣ លើផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែងសរុប ៥៧,២១៩ គីឡូម៉ែត្រ មានចំនួន ០៤ខ្សែ ដូចខាងក្រោម ៖

 

១. ខ្សែទី១ (SVR2)៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST)ប្រវែង ១១,០៨៧ គីឡូម៉ែត្រ ចាប់ពីក្រោលគោ ដល់វត្តស្វាយផ្អែម ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

 

២. ខ្សែទី២ (SVR3)៖ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៩,១៦៦ គីឡូម៉ែត្រ ចាប់ពីផ្សារចក ដល់ពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។

 

៣. ខ្សែទី៣ (SVR4)៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ២៤,៩៥៩ គីឡូម៉ែត្រ ចាប់ពីព្រៃគាវ ដល់កំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។

 

៤. ខ្សែទី៤ (SVR5)៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១២,០០៧   គីឡូម៉ែត្រ ចាប់ពីព្រះពន្លា ដល់សំយោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

photo 2024 02 02 15 42 35photo 2024 02 02 15 42 36 1photo 2024 02 02 15 42 38 2photo 2024 02 02 15 42 38 1photo 2024 02 02 15 42 39 1

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ