ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពក្រុមការងារអ្នកនាំពាក្យ និងក្រុមការងារព័ត៌មាន របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ថ្ងៃទី០២  ខែកុម្ភៈ  ឆ្នាំ២០២៤  នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាល​ និងត្រួតពិនិត្យវឌ្ឍនភាពការងារក្រុមការងារអ្នកនាំពាក្យ និងក្រុមការងារព័ត៌មាន របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រីជាក្រុមការងារអ្នកនាំពាក្យ និងព័ត៌មាន របស់ក្រសួងសរុបចំនួន ១៧នាក់។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានមានប្រសាសន៍ណែនាំ​ និងផ្តល់ជាអនុសាសន៍ដល់ក្រុមការងារអ្នកនាំពាក្យ​ និងព័ត៌មានរបស់ក្រសួង ត្រូវបង្កើនការផ្សព្វផ្សាយអំពីសកម្មភាព និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទឱ្យបានទូលំទូលាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា និងប្រព័ន្ធឌីជីថល ក្នុងគោលបំណងផ្ដល់ព័ត៌មានពិតប្រាកដ និងច្បាស់ការជូនប្រជាពលរដ្ឋ​ សាធារណមតិជាតិ និងអន្តរជាតិ ដោយមិនទុកឱកាសឲ្យជនអគតិមួយចំនួនប្រឌិតរឿងបំភ្លៃ បំប៉ោងសភាពការណ៍បាននោះឡើយ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ