កញ្ញា ច័ន្ទថេត សុខាទេវា និងមន្ត្រីជំនាញ ២រូបចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការប៉ានស្មានកម្មវិធីតាមដានរួមគ្នារបស់អង្គការសម្រាប់សូចនាករទឹកស្អាត និងអនាម័យ នៅកម្រិតសាលារៀន និងកម្រិតមូលដ្ឋានសុខាភិបាល

ចែលរំលែក

រាជធានីភ្នំពេញ÷  ថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមករា  ឆ្នាំ២០២៤ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ៣រូប ដែលមានកញ្ញា ច័ន្ទថេត សុខាទេវា អគ្គនាយករងបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយមន្ត្រីជំនាញ ២រូប មកពីនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី( ការប៉ានស្មានកម្មវិធីតាមដានរួមគ្នារបស់អង្គការសម្រាប់សូចនាករទឹកស្អាត និងអនាម័យ នៅកម្រិតសាលារៀន និងកម្រិតមូលដ្ឋានសុខាភិបាល ) នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រោមអធិបតីភាព លោកជំទាវ ហង់ លីណា រដ្ឋលេខាធិការក្រសួងផែនការ ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួងអប់រំ ក្រសួងផែនការ ក្រសួងសុខាភិបាល និងអង្គការ UNICEF សរុបចំនួន ២៤រូប ស្រី០៥រូប។

 

តាមរយៈសិក្ខាសាលានេះ សិក្ខាកាមបានចែករំលែកព័ត៌មាន និងធាតុចូលសំខាន់ៗ ជាច្រើនដែលអាចជម្រុញអោយគោលបំណងរបស់សិក្ខាសាលាសម្រេចបានរួមមានដូចខាងក្រោម ៖

១. តំណាងក្រសូងអភិវឌ្ឍន៍ជនបទបានចែករំលែកការអនុវត្តការងារប្រមូលទិន្នន័យទឹកស្អាត និងអនាម័យ តាមរយៈប្រព័ន្នទិន្នន័យរបស់ក្រសួង ដែលផ្ដល់ជាព័ត៌មានបន្ថែមសំខាន់សម្រាប់អង្គសិក្ខាសាលា ។

២. ស្វែងយល់ពីសូចនាករគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាផ្នែកទឹកស្អាត និងអនាម័យ នៅកម្រិតសាលារៀន និងមូលដ្ឋានសុខាភិបាល ។

៣.  បានពិនិត្យ និងពិភាក្សារួមគ្នាលើការប៉ានស្មាន JMP ស្តីពីទឹកស្អាត និងអនាម័យនៅកម្រិតសាលារៀន និងមូលដ្ឋានសុខាភិបាល ដែលក្នុងនោះបានចែករំលែកចំណេះដឹងលើការងារប្រមូលទិន្នន័យ និងបទពិសោធន៍លើការអនុវត្តកន្លងមក ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ