លោក ទូច ស៊ីផាត បានរៀបចំកិច្ចប្រជុំជាមួយអាជ្ញាធរស្រុក ឃុំ ភូមិ ដើម្បីផ្ដល់ព័ត៌មានពីគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT)
២១ ម៉ោងមុន ថ្ងៃទី១៩ ខែមករា ២០២៥
រសៀលថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងកែសម្រួលសេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៥-២០៣៥។
អង្គប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តម លោកលោកស្រីប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញដើម្បីពិនិត្យ ពិភាក្សា និងដាក់ចេញឯកសារណែនាំរួម ដើម្បីជាមូលដ្ឋានសម្រាប់គ្រប់អង្គភាពទាំងអស់ធ្វេីបច្ចុប្បន្នភាពវឌ្ឍនភាព នៃការអនុវត្តផែនការសមិទ្ធកម្មរបស់ខ្លួន៕