នាយកដ្ឋានថែទាំសុខភាពជនបទ ចូលរួមបណ្តុះបណ្តាលស្តីអំពីគោលការណ៍ណែនាំផ្ទៀងផ្ទាត់ ODF ដល់មន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរពាក់ព័ន្ធ
- ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ៨:២៨ ព្រឹក
- សកម្មភាពក្រសួង
ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃអង្គារ៍១៣កើត-ថ្ងៃពុធ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣
-២៤ ខែមករា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ក្រុមការងាររបស់នាយកដ្ឋានថែទាំសុខភាពជនបទ បានចូលរួមបណ្តុះបណ្តាលស្តីអំពីគោលការណ៍ណែនាំផ្ទៀងផ្ទាត់ ODF ដល់មន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរក្រុង/ ស្រុក និងអង្គការដៃគូសរុបចំនួន៥៣រូប។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដើម្បីផ្តល់ចំណេះដឹងដល់ភាគីពាក់ព័ន្ធឱ្យមានជំនាញក្នុងការ ផ្ទៀងផ្ទាត់ភូមិ ឃុំ និង ស្រុក ដែលសហគមន៍បានបញ្ចប់បន្ទោបង់ពាសវាលពាសកាល។
ជាលទ្ធផល៖
១. អ្នកចូលរួមទាំងអស់បានយល់ដឹងអំពីសូចនាករ ភូមិ ឃុំ ស្រុក ODFគ្រប់លំដាប់ថ្នាក់
២. អ្នកចូលរួមបានយល់ដឹងពីវិធីសាស្រ្តក្នុងការផ្ទៀងផ្ទាត់ ភូមិ ឃុំ ស្រុក និងខេត្ត ODF
៣. អ្នកចូលរួមមានផែនការបណ្តុះបណ្តាលបន្តដល់ ឃុំ ស្រុក គោលដៅផ្សេងទៀត៕