លោកវេជ្ជបណ្ឌិត លន់ សាយតេង អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងត្រីមាសទី២ ស្តីពីការផ្គត់ផ្គង់ទឹក  ការសម្អាតឦនិងអនាម័យប្រកបដោយបរិយាបន្ននិងមានភាពធននឹងអាកាសធាតុ

ចែលរំលែក
photo 2024 01 26 20 10 43

នាព្រឹកថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅការិយាល័យអប់រំយុវជន និងកីឡាស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងត្រីមាសទី២ ស្តីពីការផ្គត់ផ្គង់ទឹក  ការសម្អាតឦនិងអនាម័យប្រកបដោយបរិយាបន្ននិងមានភាពធននឹងអាកាសធាតុ ។

 

សិក្ខាលាសានេះគាំទ្រអង្គការវ័តធឺអេត ( WaterAid) ដោយមានការអញ្ជើញចូលរួមពី លោក សល់ ណាំហេង អភិបាលរងនៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ និងលោក ហាស់ រិទ្ធីសង្ហារិទ្ធ ប្រធានកម្មវិធីសមភាពបរិយាបន្ននៃអង្គការវ័តធឺអេត ព្រមទាំងមន្រ្តីបច្ចេកទសនាយកដ្ឋានថែទាំសុខភាពជនបទ មន្រ្តីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង រដ្ឋបាលស្រុកកំពង់ត្រឡាច និងសាមគ្គីមានជ័យ មណ្ឌលសុខភាព  សមាជិកក្រុមប្រឹក្សាឃុំ   សរុបចំនួន ៤២នាក់ (ស្រី ២០នាក់) ។

 

គោលបំណងសំខាន់នៃសិក្ខាសាលានេះគឺ ៖

 

-ដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធផលរីកចម្រើន និងការផ្លាស់ប្តូរដែលអាចសង្កេតបាននៅថ្នាក់មូលដ្ឋាន

 

– ដើម្បីចែករំលែកបទពិសោធន៍ល្អៗ របស់សហគមន៍ ដើម្បីកែលម្អ

 

– ដើម្បីកំណត់បញ្ហាប្រឈមរបស់សហគមន៍នាពេលបច្ចុប្បន្ន និងត្រូវកែលម្អផែនការសម្រាប់ពេលអនាគត ។

 

– ដើម្បីបំពេញចន្លោះជំនាញរបស់ភាគីពាក់ព័ន្ធនៅក្នុងការចងក្រងឯកសារ

 

– ដើម្បីរៀបចំការរំពឹងទុករយៈពេលបីឆ្នាំតទៅមុខទៀត ស្តីពីការផ្គត់ផ្គង់ទឹក  ការសម្អាតឦនិងអនាម័យប្រកបដោយបរិយាបន្ននិងមានភាពធននឹងអាកាសធាតុ ។

photo 2024 01 26 20 10 43photo 2024 01 26 20 10 44photo 2024 01 26 20 10 52photo 2024 01 26 20 12 32photo 2024 01 26 20 12 37photo 2024 01 26 20 12 39

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ