ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ ដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃការងារស្ថាបនាផ្លូវក្រាលដីល្បាយថ្មភ្នំ ចំនួន ១ខ្សែ ប្រវែង ១ ៣៤០ម៉ែត្រ និងស្ថាបនាផ្លូវក្រាលបេតុង ចំនួន ២ខ្សែ ប្រវែងសរុប ១ ០០៥ម៉ែត្រ ស្រុកមុខកំពូល ខេត្តកណ្តាល

ចែលរំលែក
photo 2024 01 29 12 18 19

ខេត្តកណ្តាល ៖ នាថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃការងារស្ថាបនាផ្លូវក្រាលដីល្បាយថ្មភ្នំ ចំនួន ១ខ្សែ ប្រវែង ១ ៣៤០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថាបនាលូមូលមុខមួយ ចំនួន ៧កន្លែង និងស្ថាបនាផ្លូវក្រាលបេតុង ចំនួន ២ខ្សែ ប្រវែងសរុប ១ ០០៥ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ (ខ្សែទី១ ប្រវែង ៩៥៥ម៉ែត្រ ទទឹង ៨ម៉ែត្រ និងខ្សែទី២ ប្រវែង ៥០ម៉ែត្រ ទទឹង ៥ម៉ែត្រ )ស្ថិតនៅភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ ខ្សែផ្លូវទាំងអស់ខាងលើ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។

 

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សារួចមក គណៈកម្មការអន្តរក្រសួង បានឯកភាព និងទទួលយកលទ្ធផល ១០០%។ ទន្ទឹមនឹងនោះ គណៈកម្មការអន្តរក្រសួងបានណែនាំបន្ថែមដល់អ្នកទទួលការ ឱ្យពិនិត្យ និងកែសម្រួលបន្ថែមលើចំណុចមួយចំនួន ដូចខាងក្រោម ៖

១. សូមធ្វើការចាក់ដីបន្ថែមភ្ជាប់ពីផ្លូវក្រាលក្រួសថ្មភ្នំ ទៅផ្លូវក្នុងភូមិដើម្បីបង្កភាពងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ

 

២. សម្រាប់ផ្លូវបេតុង សូមឱ្យអ្នកទទួលការ រៀបចំដាក់ផ្លាកឈ្មោះផ្លូវ (ក្រសួងអភិវឌ្ឍន៍ជនបទ) បន្ថែមចំនួន១ទៀត គឺជាប់ជាមួយនឹងផ្លូវជាតិលេខ៦

 

៣. សូមដាំបង្គោលសុវត្ថិភាព នៅអមសងខាងផ្លូវក្រាលក្រួសថ្មភ្នំ ឱ្យបានច្រើន ដើម្បីបង្កភាពងាយស្រួល និងសុវត្ថិភាពសម្រាប់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវខាងលើ។

 

ជាលទ្ធផលអ្នកទទួលការ បានឯកភាពទទួលយកតាមការស្នើសុំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីអនុវត្តតាម៕

photo 2024 01 29 12 18 19photo 2024 01 29 12 18 20photo 2024 01 29 12 18 24photo 2024 01 29 12 18 29photo 2024 01 29 12 18 35photo 2024 01 29 12 18 40

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ